ប្រតិមាព្រះហរិហរជាទេពដែលកើតឡើងពីបន្សំគ្នារវាងអាទិទេពធំៗពីរអង្គ ក្នុងព្រហ្មញ្ញសាសនាគឺ ព្រះនារាយណ៍(ហរិ) នៅចំហៀងខាងឆ្វេង និងព្រះឥសូរ (ហរ) នៅចំហៀងខាងស្ដាំ។ ព្រះកេសព្រះអង្គមួយចំហៀងខាងឆ្វេងជាព្រះកេសព្រះនារាយណ៍ដែលមានបង្ហាញតាមរយៈការពាក់ម្កុដរាងបំពង់( cylindrical mitre ) តាមសិល្បៈមុនសម័យអង្គរ។ ឯនៅចំហៀងខាងស្តាំមានបង្ហាញចំណិតព្រះច័ន្ទនៅលើផ្នួងសក់ក្រង និងភ្នែកទីបីនៅលើថ្ងាស ដែលជាតំណាងឲ្យព្រះឥសូរ រីឯដងខ្លួនលែងខ្លួនទទេ មានស្លៀកត្រឹមសំពត់ចងក្បិនទម្លាក់ជាយជារាងកន្ទុយត្រីពីរជាន់មកខាងមុខ ។ ទ្រង់មានព្រះហស្ត ៤ តែព្រះហស្តពីរទៀតដែលជាប់នឹងអ័ក្សក្រចកសេះបានបាក់អស់ហើយ សល់តែព្រះហស្តពីរខាងក្រោម ដោយខាងឆ្វេងកាន់ដំបងដែលជាកេតនភណ្ឌព្រះនារាយណ៍ ហើយខាងស្តាំកាន់ខ្សែអង្កាំដែលជាកេតនភណ្ឌព្រះឥសូរ។


បដិមានេះរកឃើញជាពីរដំណាក់កាលផ្សេងគ្នា ដំណាក់កាលទី១ គេបានរកឃើញផ្នែកព្រះកេសនៅភ្នំដាក្នុងឆ្នាំ១៨៨៤ ដែលប្រហែល ជារកឃើញដោយលោក Étienne Aymonier ហើយបន្ទាប់មកត្រូវបាននាំយកទៅប្រទេសបារាំងនៅអំឡុងឆ្នាំ ១៨៨៦ ។ ជាង៣០ក្រោយមក ទើបគេរកឃើញបំណែកដងខ្លួនរបស់បដិមានេះ ដែលតម្កល់ទុកនៅក្នុងរូងភ្នំ F លើភ្នំដារហូតដល់ឆ្នាំំ១៩៤៤ ទើប Henri Mauger យកមករក្សាទុកនៅសារមន្ទីរជាតិ។ ក្រោយមកទៀតនៅឆ្នាំ 1955 លោក Pierre Dupont បានផ្តល់ជាយោបល់ថាព្រះកេសបដិមាដែលរក្សាទុកនៅសារមន្ទីរ Guimet ប្រហែលជាត្រូវនឹងខ្លួនបដិមាដែលនៅសារមន្ទីរជាតិ ។

ក្នុងឆ្នាំ២០១៦ ព្រះកេសបដិមានេះត្រូវបានយកមកភ្ជាប់ជាមួយដងខ្លួននៅកម្ពុជាវិញក្រោយពីឃ្លាតគ្នាអស់ជាង១៣០ឆ្នាំ បន្ទាប់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ពិសេសរវាងនាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ ជាមួយនឹងសារមន្ទីរសិល្បៈអាស៊ីហ្គីម៉េ ស្ដីពីការផ្លាស់ប្ដូរបញ្ញើវត្ថុសិល្បៈ ។
ដើម្បីស្វែងយល់បន្ថែមពីបដិមាព្រះហរិហរ លោកអ្នកអាចអញ្ជើញមកទស្សនាសារមន្ទីរជាតិ !



Harihara is a deity that combines aspects of two main gods in Hindu, Vishnu (hari) and Siva (hara). The left side of head is Vishnu, identified by the cylindrical mitre ( the hat for Vishnu in pre-angkorian art). The right side presents Siva, signified with a vertical third eye on his forehead and crescent moon on his chignon. Harihara has four arms though the upper arms are broken off, the lower hands contain a mace ( Vishnu’s attribute ) and rosary (Shiva’s attribute).
The head of Harihara was discovered in 1884 from Phnom da and was transferred to France in 1886. After that the body was found and was brought to the national museum of Cambodia.
In 2016, the head of Harihara, which has spent 130 years in France , was reunited with its body in Cambodia. It is the result of negotiations between Guimet Museum and National museum of Cambodia.
You can learn more about this topic by visiting NMC !
អានបន្ថែម
https://news.sabay.com.kh/article/601237
https://collection.efeo.fr/ws/web/app/collection/record/219832
https://www.metmuseum.org/art/collection/search/77665
បដិមាហរិហរៈក្នុងសិល្បៈខ្មែរ
បដិមាហរិហរៈក្នុងសិល្បៈខ្មែរ